ញត្តិគាំទ្រគម្រោងព្រែកជីក ហ្វូណន តេជោ របស់វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម ព្រែកអញ្ចាញ

ក្រុមប្រឹក្សាភិបាលសាលារៀន គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីក ហ្វូណន តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រនៅកម្ពុជា ដែលបានផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណន តេជោ ឱ្យសម្រេចបាននាពេលអនាគតដ៏ខ្លី។
គម្រោងព្រែកជីក ហ្វូណន តេជោ បានតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្ត កណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០ គីឡូម៉ែត្រ។ ព្រែកជីក ហ្វូណន តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយផ្លូវ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ដឹកទំនិញពីផ្ទៃក្នុងប្រទេសទៅកាន់សមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការវិនិយោគផ្សេងៗ។ល។ និយាយជារួមគម្រោងព្រែកជីក ហ្វូណន តេជោ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងជាពិសេស ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់កម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមយកឱកាសដ៏វិសេសវិសាលនេះបួងសួង វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធិពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Comments
File Size: 192 KB
Downloads: 67