សាកលវិទ្យាល័យខេមតិចបានរៀបចំកម្មវិធី ទស្សនកិច្ចសិក្សា (Open House) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។
កម្មវិធីនេះមានគោលបំណង៖ ផ្តល់ការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សាដល់សិស្សានុសិស្សកំពុងសិក្សានៅវិទ្យាល័យដើម្បីជំរុញអោយពួកគាត់ត្រៀមលក្ខណៈសម្រាប់ការសិក្សានៅឧត្តមសិក្សា។
នៅក្នុងកម្មវិធីនេះផងដែរសិស្សានុសិស្សថ្នាក់ទី១២ក្នុងការទស្សនាស្វែងយល់ផ្ទាល់អំពីសម្ភាររូបវ័ន្តសិក្សានិងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យខេមតិចការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត។បន្ថែមពីនេះ នេះជាការស្វែងយល់អំពីកម្មវិធីសិក្សាក៏ដូចជាទស្សនាបរិវេណសាកលវិទ្យាល័យខេមតិចផងដែរជាមួយការតាំងបង្ហាញពីគម្រោងហាត់ការនិសិ្សតនិងមុខជំនាញពី។
កម្មវិធីនេះ ផ្តល់នូវបទពិសោធន៍ថ្មីដ៏សំខាន់ដល់លោកគ្រូ អ្នកគ្រូ ជាពិសេសប្អូនៗ និងចូលរួមកំសាន្តសប្បាយក្នុងសកម្មភាពផ្សេងៗ។