លោកពេជ្រ សុភឿន អ្នកសម្របសម្រួលផ្នែកបណ្ណាល័យ បានរៀបចំវគ្គបំប៉ន ស្តីពី “កម្មវិធី M-Learning” និងបណ្ណាល័យសវត្សទី២១!

កាលពីថ្ងៃចន្ទ ៩កើត និងថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែមិថុនា ២០២៣ លោកពេជ្រ សុភឿន អ្នកសម្របសម្រួលផ្នែកបណ្ណាល័យរបស់អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) បានរៀបចំវគ្គបំប៉ន ស្តីពី “កម្មវិធី M-Learning” និងបណ្ណាល័យសវត្សទី២១ នៅវិទ្យាល័យព្រែកលៀប ដែលអ្នកចូលរួមមានបណ្ណារក្ស និងគ្រូបង្រៀនអាយស៊ីធី មកពីសាលារៀនជំនាន់ថ្មីនានា ដូចជា មកពីវិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ព្រែកលៀប វិទ្យាល័យ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលាបឋមសិក្សា សម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនិនាថ សីហនុ។ សិក្ខាសាលានេះ បានណែនាំស្ដីអំពី៖

  • ការដាក់ស្លាក (Labeling)
  • បញ្ជីសារពើភ័ណ្ឌសម្រាប់ថេប្លេត (Tablet Inventory)
  • កំណត់ហេតុផ្លាស់ប្ដូរ(Change Log)
  • សន្លឹកពិនិត្យចេញ (Checkout Sheet)
  • របាយការណ៍ស្ដីពីប្រើប្រាស់ (Usage Report)
  • ការថែរក្សា និងការពារថេប្លេតពីការលួច ឬភ្លេចដោយប្រការណាមួយ តាមរយៈការដាក់ឱ្យមានប្រព័ន្ធស្វែងរកតាមអ៊ីនធឺណិត (Find My Device on Google)
  • ការរៀបចំទុកដាក់សៀវភៅ
  • ការៀបចំបញ្ជីខ្ចីសងសៀវភៅ
  • ការរៀបចំសៀវភៅតាមប្រភេទនីមួយៗ                                                                                                                                                                               ក្រោយពីបានសិក្សា សិក្ខាកាមនីមួយៗ បានយកចិត្តទុកដាក់ និងបានយល់ដឹងពីការណែនាំរបស់គ្រូបង្គោល ដើម្បីឱ្យការគ្រប់គ្រងបណ្ណាល័យកាន់តែមានប្រសិទ្ធភាព។
Comments