កម្មវិធីជំនួបអាណាព្យាបាលសិស្ស និងការតាំងពិព័រណ៍ស្នាដៃសិស្ស ឆ្នាំ២០២៤

 

ព្រឹត្តិការណ៍ តាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤
– – –
ព្រឹត្តិការណ៍ តាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃ និងគម្រោងស្រាវជ្រាវ របស់សិស្សានុសិស្សនៃ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ បានស្រាវជ្រាវ និងបង្កើតឡើងក្នុងឆ្នាំសិក្សានេះ។
– – –
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម គង់ អៀង ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកមុខកំពូល ព្រមទាំងគណៈអភិបាលស្រុកមុខកំពូល តំណាងមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា តំណាងពីអង្គការខេប មន្រ្តីកម្មវិធីសាលារៀនជំនាន់ថ្មី កងកម្លាំងទាំង៣ គណៈនាយក លោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងភ្ញៀវកិត្តិយស។
– – –
📌 ទីតាំង ៖ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ
________
– រៀបចំដោយ : កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ
– ដៃគូរផ្សព្វផ្សាយ និងផ្សាយផ្ទាល់ : NGSPA Media and Photography Club
________
– ប្រព័ន្ធបណ្ដាញសង្គម :
+ ហ្វេសបុកផេក : https://www.facebook.com/profile.php?id=100063488443149
+ វេបសាយ : https://www.pa.ngs.edu.kh/en/
+ តេលេក្រាមឆាណែល : https://t.me/NGSPA_official
+ វេបសាយ : https://www.pa.ngs.edu.kh/en/
Comments