ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តំណាងមកពីវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា អញ្ជើញជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលារៀនវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ( កម្មវិធីសាលារៀនជំនាន់ថ្មី) ក្នុងគោលបំណង៖ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយសេវាអប់រំ និងផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិតឱ្យទទួលបានឱកាសដ៏ល្អជាច្រើនក្នុងវិស័យអប់រំនាពេលអនាគត។
បន្ទាប់ពីធ្វើការសំណេះសំណាលរួចមក គណៈគ្រប់គ្រងក៏បានអញ្ជើញភ្ញៀវដើរទស្សនាបន្ទប់សិក្សាវិទ្យាសាស្ត្រ បន្ទប់Lab ICT និងបរិស្ថានសាលារៀនទាំងមូល។
ចុងបញ្ចប់នៃការជួបសំណេះសំណាល និងការទស្សនាបរិស្ថានសិក្សាសាលារួចមក គណៈគ្រប់គ្រងបានជូនដំណើរអ្នកតំណាងអញ្ជើញមកពីវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាត្រលប់ទៅកាន់វិទ្យាស្ថានវិញ។ កម្មវិធីបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងពោរពេញទៅដោយអត្ថន័យប្រកបដោយក្តីសោមនស្សក្រៃលែង។
ព្រែកអញ្ចាញ | មុខកំពូល, កណ្តាល!