ថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
______________________________________
វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ(កម្មវិធីសាលារៀនជំនាន់ថ្មី) បានរៀបចំការប្រជុំធ្វើផែនការវិនិយោគសាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមការដឹកនាំរបស់លោក ប៊ាន ចាន់នី ប្រធានកម្រងមធ្យមកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានការចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូប្រធានក្រុមបច្ចេកទេស គ្រូប្រឹក្សាអាជីព និងគ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀនជំនាន់ថ្មី ក្នុងការដឹកនាំធ្វើផែនការសម្រាប់ឆ្នាំសិក្សាថ្មី។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេល៤ម៉ោង ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ និងបានបញ្ចប់ក្រោមបរិយាកាសរីករាយ។
ព្រែកអញ្ចាញ | មុខកំពូល, កណ្តាល
Comments